បញ្ហាប្រឈម និង ការលំបាក ពេលចុះល្បាត ព្រៃឡង់ Prey Lang
-បទល្មើសដឹកជញ្ជូនបំបែកជារូបភាពតូចៗនិងបំលែងតាមរូបភាពផ្សេងៗបំភ័ន្តភ្នែកសមត្ថកិច្ច។-ទោះបីសមត្ថកិច្ចខិតខំធ្វើការអប់រំផ្សព្វផ្សាយជាច្រើនដងនិងឃាត់ចាប់ខ្លួនបញ្ជូនទៅតុលាការ
ក៏នៅតែមានជនល្មើសលួចត្រួសត្រាយព្រៃបែងចែកដីព្រៃកាប់ឆ្ការព្រៃស្រទាប់ក្រោម អោយងាប់
ត្រូវកាប់រំលំទុកអោយងាប់រួចលួចដុតចោល បន្ទាប់មក លួចសាងសង់ផ្ទះ។
-រដ្ឋអំណាចភូមិឃុំមួយចំនួនបានអនុញ្ញាតអោយប្រជាពលរដ្ឋមកពីខេត្តផ្សេងៗស្នាក់នៅលើដីព្រៃ
និងអោយប្រជាពល រដ្ឋទំាងនោះអះអាងថាខ្លូនគ្មានដី។
បញ្ហាប្រឈមពេលចុះល្បាត ក្នុង ដែនព្រៃឡង់ Prey Lang ខេត្តកំពង់ធំ |
-ទីកន្លែងដែលជនល្មើសលួចធ្វើសកម្មភាពបទល្មើសព្រៃឈើគឺស្ថិតនៅតំបន់ឆ្ងាយៗការធ្វើដំណើរ
រុករកក្នុងព្រៃត្រូវ ចំណាយពេលវេលាយូរហើយបណ្តាញព័ត៌មានរបស់ជនល្មើសមានច្រើនដូច្នេះ
តែងតែបែកការជាមុន។
-មានការលួចកាត់អារច្រៀកឈើដោយប្រើប្រាស់រណារយន្តចល័តនៅពេលយប់។
-ជនល្មើសកាប់រានដីព្រៃច្រើនដឹងខ្លួនមុន នៅពេលសមត្ថកិច្ចចុះធ្វើការងារ ។