loading...

Prey Lang history ប្រវត្តិ ស្ថានភាព និង​ភាពពាក់ព័ន្ធ​នឹង Prey Lang តំបន់​ព្រៃ​ការពារ​ដើម្បី អភិរក្ស​ជីវ​ចម្រុះ (ព្រៃឡង់) Prey Lang

1-ប្រវត្តិ​ផ្សេងៗ​អំពីព្រៃឡង់ Prey Lang 

Prey Lang
Prey Lang 
ព្រៃឡង់ Prey Lang ជាឈ្មោះហៅតៗគ្នា ប្រភពនៃពាក្យមានផ្សេងៗគ្នា អ្នកខ្លះថាមកពីពាក្យថាព្រៃ Long ជា​ពាក្យបារាំងមានន័យថាព្រៃវែង ។ អ្នកខ្លះថាមកពីភាសាជនជាតិគួយ   “ ពាក្យឡង់ “ មាន​ន័យ​ថា​ព្រៃ​យើង​​​ទាំងអស់គ្នា ។
Prey Lang Area
ប្រភព៖ Wikipedia.org

 បច្ចុប្បន្នរដ្ឋបាលព្រៃឈើកំពុងរៀបចំតំបន់ព្រៃការពារសម្រាប់​អភិរក្សជីវចម្រុះ

ដ្បាក្រាម ផ្ទៃដីព្រៃឡង់ Prey Lang តាមបណ្ដាខេត្ត ទាំង ៤ (ពង្រាង)
“ព្រៃឡង់ Prey Lang “ស្ថិតនៅខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ  និងក្រចេះ ក្នុងរង្វង់ផ្ទៃដីសរុប ៤៨៤ ១៥៦ ហិកតា (ជាពង្រាង) គឺលាតសន្ធឹងពីឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្ពោះមកទិសខាងត្បូងរហូត​មកដល់ឃុំ​បឹង​ល្វា ស្រុកសន្ទុក ភាគខាងត្បូងខេត្តកំពង់ធំ ។
ផែនទី​ ព្រៃឡង់ (ពង្រាង) Prey Lang Map (Draft Map), Deforest Prey Lang, Lost forest cover in Cambodia
ផែនទី​ ព្រៃឡង់ (ពង្រាង) Prey Lang Map (Draft Map) 

2-ស្ថានភាពតំបន់ព្រៃការពារសម្រាប់អភិរក្សជីវចម្រុះ “ព្រៃឡង់” Prey Lang ខេត្តកំពង់ធំ

ប្រវត្តិអតីតកាល

មុនឆ្នាំ១៩៦០ ដល់១៩៧០: តំបន់ព្រៃឡង់ Prey Lang គ្រប់គ្រងដោយសង្កាត់គង្គា រុក្ខាប្រមាញ់ចំនួនបួន មាន
ស្នាក់ការកកោះ​ ឃុំសន្ទុក ស្រុកសន្ទុក ស្នាក់ការទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកសន្ទុក ស្នាក់ការដងក្តារ (ភូមិដងក្តារ និងក្រយានៅជាប់គ្នា បច្ចុប្បន្ន សង្កាត់រដ្ឋបាលព្រៃឈើក្រយា )ឃុំក្រយា ស្រុកសន្ទុក និង ស្នាក់ការសណ្តាន់ ឃុំសណ្តាន់ ស្រុកសណា្តន់ ខេត្តកំពង់ធំ ហើយស្ថិតក្រោមផ្នែកគង្គា រុក្ខាប្រមាញ់
កំពង់ថ្ម និងផ្នែកគង្គា រុក្ខាប្រមាញ់កំពង់ធំ នៃខណ្ឌគង្គា រុក្ខាប្រមាញ់កំពង់ធំ ។ ក្នុងមួយ សង្កាត់មានមន្រ្តីមេព្រៃចំនួន០១រូប និង​មន្ត្រី​បណ្តែតមួយចំនួនជំនួយការផងដែរ ​។ នៅក្នុងតំបន់ ព្រៃឡង់ Prey Lang មានភូមិបុរាណចំនួន០៥ មានភូមិបឹងល្វា ជាភូមិធំ​បង្គួរមានផ្ទះប្រជាពលរដ្ឋប្រហែល ៣០ខ្នង  ភូមិបង្គីតាំងរ៉េន ភូមិត្បែង ភូមិថ្មសំលៀង និង ភូមិសណ្តាន់ ។
Prey Lang Map Area

ស្ថានភាពព្រៃឈើជាប្រភេទព្រៃស្រោងក្រាស់ ប្រភេទជីវចម្រុះ និងរុក្ខជាតិសំបូរបែបជាពិសេសប្រកប ទៅដោយឈើអំបូរ Dipterocapaceae ដែលមានមុខកាត់ធំជាង ១ម៉ែត ។ ឯចំណែកសត្វព្រៃក៏សំបូរ ដោយខ្ទីងទន្សោង ខ្លា ដំរី ដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច ហើយប្រភេទបក្សីក៏សំបូរបែប ផងដែរ ។ 
Prey Lang ពីឆ្នាំ១៩៧០ដល់១៩៧៩:ជាសម័យសង្រ្គាមរវាងរបប លន់​ នល់  និងអតីតរបបកម្ពុជា ប្រជាធិបតេយ្យ កងទ័ពអតីតខ្មែរក្រហមបានបោះទីតាំង   និងកសាងមូលដ្ឋានក្នុងព្រៃឡង់ ហើយជា សម័យកាល គ្រប់គ្រងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ការគ្រប់គ្រងធនធានព្រៃឈើនៅពេលនោះត្រូវ បានបោះបង់ចោលទាំងស្រុង។ ស្ថានភាពព្រៃសត្វព្រៃជីវចម្រុះពុំសូវមានការប្រែប្រួលខ្លាំងទេ ។
Prey Lang Animals, សត្វខ្ទីង​រស់នៅក្នុងដែនព្រៃឡង់

Prey Lang ពីឆ្នាំ១៩៨០ដល់១៩៩០: ជាសម័យសង្រ្គាមរវាង អតីតរបបកម្ពុជាប្រជាធិបតេយ្យ និងអតីតរដ្ឋកម្ពុជាកងទ័ពអតីតខ្មែរក្រហមនៅបន្តយកព្រៃឡង់ជាមូលដ្ឋានតស៊ូ  ។ ការគ្រប់គ្រងព្រៃចម្រុះឈើស្ថិតក្រោមសមត្ថកិច្ចការិយាល័យរុក្ខាប្រមាញ់ខេត្តកំពង់ធំ ហើយតំបន់ព្រៃឡង់ Prey Lang គ្រប់គ្រងដោយសង្កាត់ រុក្ខាប្រមាញ់ក្រយា ដែលមានមន្រ្តីចំនួន០៤ រូប។ 
Prey Lang ពីឆ្នាំ១៩៨០ដល់១៩៩០:​ ក្នុងឆ្នាំ១៩៨៩ ចាប់ផ្តើមមានបទល្មើសលួចបង្កើតរោងអារឈីនៅតំបន់ដងក្តារ និងក្រយា ហើយអតីតរដ្ឋាភិបាលរដ្ឋកម្ពុជាបានជំលៀសប្រជាពលរដ្ឋពីភូមិ​បឹងល្វា និងត្បែង មកនៅទំនប់ទឹក ០១មករា ជិតទីប្រជុំជនកំពង់ថ្ម បង្កើតបានជាភូមិបឹងល្វាថ្មី និងភូមិត្បែងថ្មី​ ។

Prey Lang ពីឆ្នាំ១៩៩០ដល់២០០០: ក្នុងអំឡុងឆ្នាំ១៩៩១និង១៩៩៣​របបខ្មែរក្រហមបានដកថយពីក្នុងប្រទេសទៅប្រមូលផ្តុំនៅតាមព្រំដែន ​ប្រទេសបានទទួលនូវសន្តិភាពជាបណ្តើរៗ ស្ថិតនៅក្នុងដំណាក់កាលការពារ និងកសាងប្រទេសពីចំណុចសូន្យ។
រូបភាព៖​ ការឈូសឆាយ​របស់​ក្រុមហ៊ុន​ សម្បទានដីសេដ្ឋកិច្ច​ នៅជាប់ ព្រំ​ព្រៃឡង់ Prey Lang
 នៅក្នុងអំឡុងឆ្នាំ ១៩៩៥-១៩៩៦ មានក្រុមហ៊ុន ព្រៃសម្បទានចំនួន០៤ បានដាក់ទុនវិយោគធ្វើអាជីវកម្មប្រមូលឈើហ៊ុប និងកែឆ្នៃឈើ មានក្រុមហ៊ុន មៀន លីហេង 
ក្រុមហ៊ុន GAT internatinal ក្រុមហ៊ុនសហគ្រាស កូឡិចស៊ីម និងក្រុមហ៊ុន ភាពីម៉ិច ហើយបានផ្អាកទៅវិញនៅក្នុងឆ្នាំ២០០១។ ទន្ទឹមនោះក៏មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចបានចូលមកវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មមានក្រុមហ៊ុន តាន​ បៀន ក្រុមហ៊ុនបា រៀ  ក្រុមហ៊ុនGold Fusion និងក្រុមហ៊ុន CRCK ។

(Prey Lang សូមអាន បន្ដ )
Prey Lang To be continued



Share:
+
Previous
Next Post »