ក-អំពីការអភិវឌ្ឍក្នុងតំបន់ព្រៃឡង់ Prey Lang Area (ខេត្តកំពង់ធំ)
Prey Lang នៅពុំទាន់មានការអភិវឌ្ឍជាដុំកំភួន គួរឲ្យកត់សម្គាល់ក្នុងតំបន់ព្រៃការពារដើម្បីអភិរក្សជីវចម្រុះ
(ព្រៃឡង់) Prey Lang ប៉ុន្មានទេ តែក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ចំនួន០៣ ធ្វើការសិក្សាស្រាវជ្រាវរ៉ែលោហៈក្នុងខេត្តកំពង់ធំ ខេត្តក្រចេះ មានក្រុមហ៊ុនALEXCORPO RATIONវិនិយោគនៅតំបន់ភ្នំជី ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លើផ្ទៃដីទំហំ ១៦២គីឡូមែត្រក្រឡា ក្រុមហ៊ុន INDOCHINE RESOURCES LTD វិនិយោគនៅក្នុងភូមិសាស្រ្ដតំបន់ភ្នំប្រុស ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និង ស្រុកសំបូរ ខេត្តក្រចេះ លើផ្ទៃដីទំហំ២៧១គីឡូម៉ែត្រក្រឡា និងក្រុមហ៊ុន ASIA PACIFIC GOLD & COPPER COMPANY LIMITED វិនិយោគនៅតំបន់ស្រុកសន្ទុក ខេត្តកំពង់ធំ និងស្រុកព្រែកប្រសប់ ខេត្តក្រចេះ លើផ្ទៃដីទំហំ២៩២(ពីររយកៅសិបពីរ)គីឡូម៉ែត្រក្រឡា។ ជាមួយគ្នានេះដែរ
មានគម្រោងសាងសង់ផ្លូវឆ្លងកាត់តំបន់ព្រៃឡង់ផងដែរ រួមទាំងគម្រោងផ្ដល់សម្បទានដី សង្គមកិច្ចនៅក្នុងភូមិសាស្រ្ដឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ មានផ្ទៃដីទំហំ២២៥០ហិកតា។
ផែនទី Prey Lang ខេត្តកំពង់ធំ និងសកម្មភាពការងារចុះល្បាត របស់ ខរព.កធ |
ខ-ការអភិវឌ្ឍនៅខាងក្រៅជាប់តំបន់ Prey Lang ព្រៃការពារអភិរក្សជីវចម្រុះព្រៃឡង់
-មានការអភិវឌ្ឍដូចជាការផ្តល់ដីសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចំនួន០២នៅជាប់តំបន់ ព្រៃការពារនេះ គឺក្រុមហ៊ុន ស៊ី អរ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូទំហំ ៦០៤៤ ហិកតា ស្ថិតក្នុងស្រុកសណ្តាន់ និងក្រុមហ៊ុន មានរិទ្ធី ខូ អិល ធី ឌី ទំហំ៩៧៨៤ ហិកតា ស្ថិតក្នុងស្រុកសន្ទុក ។
-មានការអភិវឌ្ឍដូចជាការផ្តល់សម្បទានដីសង្គមកិច្ចចំនួន ០២កន្លែង គឺនៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ មានផ្ទៃដីទំហំ ១៨១៧ ហិកតា និងក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ៣៤៦៩ ហិកតា ។
Prey Lang and Household |
-ការអភិវឌ្ឍសហគមន៍ព្រៃឈើ នៅក្នុងស្រុកសន្ទុក និងស្រុកសណ្ដាន់
-ការរៀបចំបង្កើតព្រៃសិក្សាស្រាវជ្រាវ និងស្តារព្រៃឈើឡើងវិញ ។
គ-ស្រុកដែលជាប់ពាក់ព័ន្ធ និងព្រៃការពារ ដើម្បីអភិរក្សជីវចម្រុះ “ព្រៃឡង់” Prey Lang
Prey Lang and Household |
ស្រុកពាក់ព័ន្ធចំនួន០២ គឺ(ស្រុកសណ្តាន់ និងស្រុកសន្ទុក) ឃុំពាក់ព័ន្ធចំនួន០៥ឃុំ (ឃុំដងកាំបិត,ឃុំសណ្តាន់, ឃុំមានរិទ្ធិ, ឃុំសុចិត្រនៃស្រុកសណ្តាន់ និងឃុំបឹងល្វានៃស្រុកសន្ទុក) ហើយមានចំនួន ៤៥ ភូមិ ហើយមានប្រជាជនដែលពាក់ព័ន្ធៈ សរុប២៧៩៩៥គ្រួសារ ស្មើនឹង ១៣៣៩២៣ នាក់ (ស្រី ៦៨៥ ០៤ នាក់ ) ។ ប្រជាជនទាំងនេះមានស្ថានភាពជីវភាពក្រីក្រ និងមធ្យម ។
Prey Lang and Household |
ឃ-អនុក្រឹត្យ ស្ដីពី ការបង្កើតដែនជម្រកសត្វព្រៃ (ព្រៃឡង់)
ផែនទីព្រៃឡង់ Prey Lang ចេញ ដោយ ក្រសួង បរិស្ថាន ២០១៦ |